khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានទទួលជួបពិភាក្សាការងារជាមួយនឹងមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា(គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយនឹងមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន ដឹកនាំដោយលោក kansuke Otani អតីតសមាជិកសភាប្រចាំខេត្តហ៊ីយ៉ូហ្គូ ប្រទេសជប៉ុន និងជានាយកមជ្ឈមណ្ឌលផ្លាស់ប្តូរអាស៊ី-ជប៉ុន ដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជាក្រោយការរាតត្បាតកូវីដ-១៩ និងបន្តសកម្មភាពសម្រាប់ការងារសប្បុរសធម៌ និងការផ្លាស់ប្តូររវាងប្រជាជនជប៉ុន ព្រមទាំងការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណ:កម្មការ រួមមាន៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ដើម្បីនាំយកនូវសំណូមពររបស់ភាគីកម្ពុជា ទៅរាយការណ៍ជូនតាមបណ្តាក្រសួងដែលមានការពាក់ព័ន្ធនៅក្នុងប្រទេសជប៉ុន ក្នុងការទាក់ទាញអ្នកវិនិយោគទុនប្រទេសជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

    សូមជម្រាបថា ក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម